ក្លឹប Inter Miami បានបញ្ជាក់ជាផ្លូវការណ៏ពីការចុះហត្ថលេខាខ្សែប្រយុទ្ធជើងចាស់ Gonzalo Higuain ក្នុងនាមជាសមាជិកថ្មី ទី ៣ របស់ក្លឹប។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានផ្ទេរពីក្លឹបជើងឯកអ៊ីតាលី Juventus ទៅលេងនៅក្លឹបដែលកំពុងមានវត្តមាននៅលីកកំពូល MLS របស់អាមេរិកបន្ទាប់ពីក្លឹបបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាស្ថាពរកាលពីថ្ងៃព្រហស្បតិ៍។

យ៉ាងណាមិញ Higuain គឺជាសមាជិកក្លឹបទី ២ ដែលបានចូលរួមជាមួយក្រុម Inter Miami បន្ទាប់ ពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខ្សែបម្រើ Blaise Matuidi ក៏បានចូលរួមជាមួយក្រុមក្រោមការដឹកនាំរបស់ ប្រធានក្លឹបដែលមានចំណែកភាគហ៊ុនធំគឺអតីតខ្សែបម្រើ អង់គ្លេសលោក David Beckham ផងដែរ។

Higuain ធ្លាប់មានប្រវត្តិរកបាន៣០៦គ្រាប់ ក្នុង ៦៤០ប្រកួត និងធ្លាប់លេងអោយក្លឹបល្បីៗដូចជា Real Madrid,Napoli,Juventus,AC.Milan, Chelsea និង បន្តផ្តល់ឪកាសឱ្យក្លឹប Inter Miami នូវតម្រូវការលេខ ៩ ដើម្បីចាប់ដៃគូជាមួយ មិត្តរួមក្រុមថ្មីគឺកីឡាករ Roldofo Pizarro និង Matias Pellegrini បន្ទាប់ពីពួកគេខ្សត់គ្រាប់បាល់បញ្ចូលទីដោយរកបានតែ ៩ គ្រាប់ក្នុង ១១ ប្រកួតកន្លងមក។

ប្រភព៖ Goal