លោក Frank Lampard បានលើកឡើងថាខ្សែបម្រើឆ្នើម N Golo Kante ជាកីឡាករដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ក្រុម ហើយគាត់មិនសម្រាប់ក្លឹបរៀបចំលក់ដូច ពាក្យចចាមអារ៉ាមលើកឡើង នោះទេ។
មួយរយៈចុងក្រោយនេះកីឡាករនាំលេងនិងជាសមាជិកជ័យលាភីដែលបានជួយក្រុមមាន់គកបារាំងលើកពាន World Cup ២០១៨ នៅប្រទេសរុស្សី ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថារូបគេត្រៀមនិងចាកចេញពីកីឡដ្ឋាន Stamford Bridge ទៅកាន់ក្លឹប Inter Milan ព្រោះតែលោក Antonio Conte ចង់ជួបជុំជាមួយអតីតកូនក្រុមរូបនេះ។ព្រោះមូលហេតុថា Chelsea អាចលក់អតីតកីឡាករក្រុម Leicester City រូបនេះក្នុងតម្លៃខ្ពស់ដើម្បីយកថវិកាទិញខ្សែការពារ DeclanRice ម្នាក់ទៀតមករួមក្រុម ។
អ្នកចាត់ការសញ្ជាតិអង់គ្លេស បានប្រាប់បានប្រាប់ BBC Radio 5 Live ថាៈ ខ្ញុំឃើញ ក្លឹបធំជាច្រើននៅលើពិភពលោកពិតជាចង់បានគាត់ ។ ខ្ញុំក៏បានឃើញពត៌មានទាំងនោះចុះផ្សាយ ។ គាត់ជាកីឡាករដ៏មានទេពកោសល្យ ហើយខ្ញុំពិតជាមិនចង់បាត់បង់គាត់ទេ ព្រោះគាត់បំពេញតួនាទីនៅ តំបន់បម្រើបានល្អណាស់។ ការពិតគាត់ជួបរឿងដ៏លំបាកកាលពីឆ្នាំមុនដោយសារបញ្ហារបួសញាំញី។
ប្រភព៖ Goal