ក្លឹប Chelsea បានផ្ដល់អាវលេខ១០ទៅកាន់ខ្សែបម្រើប្រយុទ្ធ Christian Pulisic បន្ទាប់ពី Willain ចាកចេញទៅកាន់ Arsenal។
Pulisic បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់រដូវកាលដំបូងរបស់ខ្លួននៅកីឡដ្ឋាន Stamford Bridge ក្រោយផ្លាស់ពី Borussia Dortmund ដោយរកបាន១១គ្រាប់និងបង្កើតការ Assist ១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួតគិតគ្រប់កម្មវិធីកាលពីរដូវកាលមុន។
តាមរយៈការលេងល្អបែបនេះ ក្លឹបបានសម្រេចចិត្តជូនអាវលេខ១០ទៅកាន់កីឡាករសញ្ជាតិអាមេរិក ដែលលេខនេះធ្លាប់ពាក់ដោយកីឡាករល្បីឈ្មោះជាច្រើនកាលពីឆ្នាំកន្លងទៅ។ កាលពីរដូវកាលមុន Willian ទទួលបានលេខពិសេសនេះ ក្រោយ Eden Hazard ចេញទៅចូលរួមជាមួយ Real Madrid៕
ប្រភព៖ Sabay News