Sergio Ramos បានក្លាយជាខ្សែការពារដែលរកគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ បាល់ទាត់លើឆាកអន្តរជាតិបន្ទាប់ពីប្រធានក្រុមអធិរាជស Real Madrid រូបនេះជួយក្រុមគោជល់ អេស្បាញរកបានគ្រាប់បាល់ក្នុងជ័យជំនះផ្តួលអ៊ុយក្រែន ៤ទល់និង០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ។
Ramos បានរកគ្រាប់បាល់២គ្រាប់ពោលគឺគ្រាប់បើកឆាកសម្រាប់ក្រុមគ្រូបង្វឹកលោក Luis Enrique ជាមួយនឹងការទាត់បាល់ពិន័យ១១ម៉ែត្រ មុនពេលតែត បាល់បញ្ចូលទីយ៉ាងសំខាន់ដើម្បីបង្កើតប្រវត្តិសាស្ត្រមួយនេះឡើង។
Ramos មានកំនត់ត្រារកបាន២៣ គ្រាប់សម្រាប់ក្រុមជម្រើសជាតិហើយក៏បានក្លាយជាខ្សែការពារកណ្តាលដែលរកបានគ្រាប់បាល់ ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអេស្បាញ ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏បានបង្ហាញទម្រង់លេងល្អជួយអោយក្រុមអធិរាជស Real Madrid ដោយរកបាន ១៣ គ្រប់ក្របខណ្ឌ ប្រកួតទាំងអស់កាលពីរដូវកាលចាស់និងបានក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេទី ២ បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema ។
ប្រភព៖ Tribuna