ក្រុម PSG មានកីឡាករច្រើននាក់បានធ្វើតេស្ដរកមេរោគ Covid-19 ហើយលទ្ធផលចេញមកគឺវិជ្ជមាន ក្រោយពីពួកគេត្រលប់ពីវិស្សមកាលវិញ។ ដោយក្នុងចំណោមកីឡាករដែលឆ្លងនោះ មានទាំង Neymar . Angel di maria និង Leandro paredes ផងដែរ។ Neymar ទើបត្រលប់ពីដើរលេងវិញនៅ Ibiza នាប្រទេសអេស្ប៉ាញ។ ដោយកន្លែងកម្សាន្តល្បីឈ្មោះមួយនេះឱ្យតែកីឡាករទៅលេងភាគច្រើនត្រលប់មកវិញធ្វើតេស្ដរកឃើញវិជ្ជមានមេរោគ Covid-19 ហើយ។
ទោះយ៉ាងណាមិញ សម្រាប់កីឡាករទាំង៣ដែលឆ្លងជំងឺ Covid-19 នោះ មិនមាននរណាម្នាក់ឈឺធ្ងន់នោះទេ។ ពួកគេនឹងត្រូវដាក់ដោយឡែក១៤ថ្ងៃ ដើម្បីសម្រាកព្យាបាល និងពិនិត្យម្ដងទៀត។ ខណៈដែលកីឡាករមិនមានមេរោគទេ នឹងចាប់ផ្ដើមហ្វឹកហាត់ហើយ ដើម្បីត្រៀមលេងរដូវកាលថ្មី៕
ប្រភព៖ Dailymail