បរទេស៖ ក្រុម Paris Saint–Germain ដណ្តើមបានជ័យជម្នះដ៏រំភើបពីចង្កូមនៃការទទួលបរាជ័យ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីបន្ថែមចំនួន៣នាទីរបស់កីឡាករបម្រុង Eric Choupo–Moting បានជួយឲ្យពួកគេផ្តួលក្រុម Atalanta ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្នុងទីក្រុង Lisbon កាលពីថ្ងៃពុធ។
ក្រុម Atalanta ហាក់ដូចជាអាចបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់វគ្គ៤ក្រុមចុងក្រោយទៅហើយ ក្រោយពីខ្សែប្រយុទ្ធ Mario Pasalic បានជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខនៅនាទី ទី២៧ ក្នុងការប្រកួតគូទី១នៃវគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា Estadio da Luz។ ប៉ុន្តែ PSG បានទទួលនូវការសង្គ្រោះ ខណៈដែល Marquinhos បានរត់ទៅតំបន់ប្រយុទ្ធ ដើម្បីរកគ្រាប់បាល់តាមស្មើនៅរយៈពេល១នាទីចុងក្រោយ ហើយពួកគេមិនចាំបាច់ឈានទៅប្រកួតនៅនាទីបន្ថែម១៥នាទី២ដង ដើម្បីកាត់សេចក្តីឡើយ ខណៈដែលខ្សែប្រយុទ្ធ Kylian Mbappe បានបញ្ជូនបាល់ទៅឲ្យកីឡាករបម្រុង Choupo-Moting ដើម្បីរកគ្រាប់បាល់ឈ្នះតែម្តង។
Choupo-Moting ដែលទើបតែបានបន្តកុងត្រារយៈពេល២ខែជាមួយនឹងក្លិប PSG សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រោយពីកិច្ចសន្យារបស់គេបានផុតកំណត់នៅខែមិថុនានោះ បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំបានចូលលេង ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា យើងមិនអាចឡើយ យើងមិនអាចទៅផ្ទះបែបនេះឡើយ។ នេះគឺជាប្រវត្តិសាស្ត្រមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
វីដេអូ៖