កីឡាករ Iker Casillas បានប្រកាសពីការចូលនិវត្តន៏ពីកីឡាករបាល់ទាត់ជាផ្លូវការណ៏ហើយ កាល ពីថ្ងៃអង្គារនេះក្រោយចំណាយពេលក្នុងអាជីពដ៏យូរអង្វែងជាមួយក្រុមអធិរាជស Real Madrid និង ក្លឹបជើងឯកព័រទុយហ្គាល់គឺ FC Porto ព្រមទាំងក្រុមជម្រើសជាតិអេស្បាញជាយូរឆ្នាំមកហើយនោះ។

អ្នកចាំទីដៃស្អិតមានល្អិតវ័យ៣៩ឆ្នាំរូបនេះ ខកខានមិនបានលេងអោយក្រុម Porto ចាប់តាំងពីឆ្នាំ ២០១៩ ក្រោយរងជំងឺគាំងបេះដូង និង បានចំណាយពេលសម្រាកជាច្រើនខែកន្លងមកមុនពេល មេរោគកូវីត-១៩បានផ្ទុះឡើង។ Casillas បានរីកចម្រើនធំធាត់និងបានបង្ហាញខ្លួនអោយក្រុមយុវជនថ្នាលព្រមទាំងឈុតធំរបស់ក្លឹបចំនួន៧២៥ប្រកួត ដោយជួយ Real Madrid ឈ្នះពាន La Liga បាន៥ដង ព្រមទាំង Champions League ៣ដងផងដែរ។

នៅឆ្នាំ២០១៥ Casillas បានចាកចេញពីទឹកដី Santiago Bernabeu ដើម្បីទៅចូលរួមជាមួយក្លឹបយក្ស ព័រទុយហ្គាល់គឺPorto ដោយបង្ហាញខ្លួន១៥០ប្រកួតដោយឈ្នះពានលីកកំពូលក្នុងស្រុកបាន២បន្ថែមទៀតផងដែ។ ជាមួយក្រុមជម្រើស ជាតិអេស្បាញវិញគាត់បានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(Euro ២ដងជាប់គ្នា)ពោលគឺ នៅឆ្នាំ២០០៨ និង ២០១២ ព្រមទាំង World Cup ក្នុងឆ្នាំ២០១០ផងដែរ។

ប្រភព៖ Sport.Es