ជាថ្មីម្តងទៀត Willian បានបដិសេធនូវការផ្តល់ជូនកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំ ពីសំណាក់ក្រុមតោខៀវ Chelsea ក៏ប៉ុន្តែផ្ទុយទៅវិញខ្សែបម្រើស្លាបរូបនេះ កំពុងតែពន្យាពេលធ្វើការ សម្រេចចិត្តជាលើកចុងក្រោយពីអនាគតរបស់គាត់នាកីឡាដ្ឋាន Stam Ford Bridge។
ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពពិបាកសម្រេចចចិត្តបែបនេះ ក៏កីឡាករអន្តរជាតិប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះមានចេតនាចង់ចូលរួមការប្រកួតចុងក្រោយជាមួយ Chelsea សម្រាប់ការប្រកួតជើងទី២ក្របខណ្ឌ Champions League នៅថ្ងៃសៅរ៏ជាមួយក្រុមភ្ញៀវ Bayern Munich នាចុងសប្តាហ៏នេះបន្ទាប់ពីពួកគេបរាជ័យលើកទី១ក្នុងទឹកដីខ្លួនឯង ក្នុងលទ្ធផល៣ទល់និង០រួចមក ។
អ្នកចាត់ការទូទៅលោក Frank Lampard កំពុងប្រឈមបញ្ហាមិនអាច ប្រើប្រាស់កីឡាករសំខាន់ៗចូលលេងបានបន្ទាប់ពី Christian Pulisic, Cesar Azpilicueta, Pedro និង Billy Gilmour សុទ្ធតែរងរបួសខណៈ Jorginho និង Marcos Alonso រងបម្រាមមិនអាចចូលលេងបាន។
ប្រភព៖ Goal