អ្នកចាត់ការទូទៅក្រុមតោខៀវ Frank Lampard និយាយថា ខ្សែបម្រើ Willian ត្រូវតែឆាប់សំរេចចិត្តពីអនាគតរបស់ខ្លួន ស្របពេល គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះនិងត្រៀម ទទួលយកជម្រើសថាគួរអោយកីឡាករឆ្នើមរូបនេះបន្តស្នាក់នៅ រឺក៏ចាកចេញពីកីឡាដ្ឋាន Stamford Bridge ។
គួរបញ្ជាក់ថា Chelsea ធ្លាប់បានផ្តល់កិច្ចសន្យាថ្មីដល់កីឡាករអន្តរជាតិប្រេស៊ីល រយៈពេល ២ ឆ្នាំខណៈដែលកីឡាករវ័យ ៣១ ឆ្នាំរូបនេះចង់បាន កិច្ចសន្យាជាមួយក្លឹប ៣ ឆ្នាំ។
ភ្នាក់ងារផ្ទាល់របស់ Willian លោក Kia Joorabchian បានសារភាពជាសាធារណៈថាកូនក្រុម របស់ខ្លួនបានទទួលសំណើរពីក្លឹបចំនួន ៥ ដែលក្នុងនោះ រាប់បញ្ចូលទាំង ៣មកពី ក្រៅប្រទេសប្រទេស អង់គ្លេសរួមទាំង ក្លឹបនៅលីកកំពូលសហរដ្ឋអាមេរិក MLS ដែលត្រូវបានគេស្គាល់ថាជាក្រុម Inter Miami និងក្រុមពីរនៃក្របខ័ណ្ឌ Premier League រួមមាន Arsenal និង Tottenham ។
ប្រភព៖ Goal