លោក Gennaro Gattuso គ្រូបង្វឹកក្រុម Napoli បានផ្តល់បទសម្ភាសន៏បែបកំប្លែងថារូបមានមធ្យោបាយអាចរារាំងការបណ្តើរបាល់កំពូលខ្សែប្រយុទ្ធ ឆ្នើម Lionel Messi នៅក្នុងក្តីសុបិន្តឬនៅលើហ្គេម PlayStation តែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ៤២ឆ្នាំរូបនេះគឺនៅចំពេលដែលរូបលោកកំពុងទន្ទឹងរង់ចាំការប្រកួតពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយជាមួយ Barcelona នៅថ្ងៃទី៨សីហា ២០២០ ខាងមុខនេះនៅទឺកដី Camp Nou ប្រទេសអេស្បាញ។

គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ក្រុម Napoli បានបញ្ចេញសមត្ថភាពប្រកួតបញ្ចប់រដូវកាលក្របខណ្ឌ Serie A នៅទឹកដីខ្លួនឯងដោយផ្តួលក្រុមគូប្រជែងក្នុងលទ្ធផលយ៉ាងល្អគឺ ៣ទល់និង១។

អតីតកីឡាករ និង ជាគ្រូបង្វឹក AC.Milan បានបញ្ជាក់ប្រាប់យ៉ាងលំអិតបន្ថែមថាៈរវាង Lazio និង Barcelona គឺ ខុសគ្នាខ្លាំងជាមួយទម្រង់លេងមានរបៀបខុសគ្នា ។សម្រាប់ Lazio រួមបញ្ចូល២ចំនុចគឺ បច្ចេកទេសនិងរូបវ័ន្តកីឡាករ។តែផ្ទុយទៅវិញ Barcelona គឺជាក្រុមដែលមានគុណភាព។ ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតខុសគ្នា។ យើងមិនចាំបាច់គិតអំពីពិន្ទុឬអត់នោះទេ។យើងត្រូវតែលេងជាក្រុមដោយមានទំនុកចិត្ត ប្រកបដោយ សេរីភាពក្នុងការបង្ហាញពីគុណសម្បត្តិរបស់យើង។

ប្រភព៖ Goal