ប្រភពពីគេហទំព័រអ៊ីតាលី Calciomercato បានអះអាងថាក្លិបតោខៀវតោខៀវ Chelsea មានបំណងចែកផ្លូវគ្នាជាមួយ N’Golo Kante នៅក្នុងតម្លៃសមរម្យមួយប្រសិនជាមានក្លឹបណាចង់បាន ខ្សែបម្រើនាំលេង រូបនេះទៅរួមក្រុមរបស់ពួកគេ។

សមាជិកជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោក២០១៨វ័យ២៩ឆ្នាំរូបនេះ ហាក់លែងត្រូវបានក្រុម ម្ចាស់ជើងឯក Europa League ចាត់ទុករូបគេ ជាកីឡាករសំខាន់ដូចពេលមុននៅឯកីឡាដ្ឋាន Stamford Bridge ទៀតហើយ ខណៈកីឡាករ អន្តរជាតិបារាំងរូបនេះត្រូវបានប្រភពខាងលើចុះផ្សាយថាក្លឹប Inter Milan នៅក្របខ័ណ្ឌ Serie A កំពុងទាក់ទងនាំយករូបគេទៅរួមក្រុមនៅរដូវកាលក្រោយ ។

ប្រភព៖ Goal