ទំនុកចិត្តរបស់អ្នកគាំទ្រក្រុមបិសាចក្រហម Man. Utd បានធ្លាក់ចុះដល់ទីជម្រៅបន្ទាប់ពី David de Gea មិនបានបង្ហាញពីសមត្ថភាពល្អជួយក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ FA Cup ក្រោយពីត្រូវក្រុមតោខៀវ Chelsea លត់ក្នុងលទ្ធផល៣ទល់និង១កាលពីថ្ងៃអាទិត្យ នៅកីឡា ដ្ឋាន Wembley ។

អ្នកចាំទីអន្តរជាតិអេស្បាញវ័យ២៩ ត្រូវបានរងការិះគន់ នៅលើ បណ្តាញសង្គមក្រោយពីត្រូវខ្សែប្រយុទ្ធ Olivier Giroud និង Mason Mount ស៊ុតបញ្ចូលទី២គ្រាប់ចន្លោះពេល២នាទីមុនបញ្ចប់តង់ទី១(នាទីទី៤៥&៤៦) ដែលធ្វើអោយអ្នកគាំទ្រ បញ្ចេញកំហឹងចំពោះអតីតកីឡាករក្រុម At.Madrid រូបនេះកាន់តែខ្លាំងឡើងៗ។

De Gea កាន់តែមិនអាចស្តារស្ថានការណ៏អោយល្អឡើងវិញបានបន្ថែមទៀត នៅពេលខ្សែការពារកណ្តាល Harry Maguire ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៧៤ មុនពេលខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandez វាយបកតាម១គ្រាប់មកវិញដើម្បីកុំអោយស្ថានការណ៏តានតឹងខ្លាំងពេកមុនពេលបញ្ចប់ការប្រកួតនោះ។ ទោះបីជាកំហុសអចេតនា ប៉ុន្តែអ្នកចាំទីចាស់វស្សាដែលបង្ហាញខ្លួនអោយក្លឹបច្រើនបំផុតជា ប្រវត្តិសាស្រ្តរូបនេះ រងការប្រមាថ និង រិះគន់ជាខ្លាំងសម្រាប់ការប្រកួតដ៏សំខាន់មួយនេះ។

វីដេអូ៖

ប្រភព៖ Goal