លោក Jose Mourinho បានអះអាងថាខ្លួននិងដាក់បទបញ្ជាគម្លាតសង្គម (Social Distance) អោយនៅមួយអន្លើសិន ដើម្បីមានឪកាសបង្ហាញពីភាពស្និទស្នាលក្នុងការឱបគ្រូបង្វឹក Everton លោក Carlo Ancelotti បាន។
គ្រូបង្វឹកក្រុមមាន់ខ្នាយមានសញ្ជាតិព័រទុយហ្គាល់រូបនេះ ចង់សម្តែងពីកាយវិការគោរពនិងកោតសរសើរគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ មុនពេលក្រុមមានចំណាត់ថ្នាក់លេខរៀងទី ៩គឺ Tottenham បើកទ្វារកីឡាដ្ឋាន London Stadium ទទួលក្រុមលេខរៀងទី១១គឺ Everton សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៣៣នៅថ្ងៃចន្ទនេះ។
អតីតគ្រូបង្វឹក Chelsea,Real Madrid និង Man.Utd បានប្រាប់អ្នកយកព័ត៌មានថាៈ អ្នករាល់គ្នាក្នុងពិភពបាល់ទាត់ពិតជាជាកោតសរសើរគាត់ក្នុងនាមជាគ្រូបង្វឹកនិងជាមនុស្សម្នាក់។ប្រសិនបើអ្នកមិនស្គាល់គាត់ជានរណាយ៉ាងហោចណាស់អ្នកស្គាល់គាត់ក្នុងនាមជាគ្រូបង្វឹកម្នាក់។ ខ្ញុំចូលចិត្តគាត់ការពិតគាត់គឺជាអ្នកចាត់ការទូទៅលំដាប់កំពូលម្នាក់ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។
ប្រភព៖ Goal