ខ្សែបម្រើ Kevin De Bruyne រីករាយនិងទទួលយកការស្នើសុំរបស់គ្រូបង្វឹក Man.City ដើម្បីដាក់អោយរូបគេចូលលេងក្នុងទម្រង់ណាមួយក៏បានជាពិសេសនៅតំបន់ខ្សែបម្រើរបស់ក្រុមមេឃខៀវ ។

De Bruyne បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា:ខ្ញុំគ្រាន់តែបំពេញការងារសម្រាប់ក្រុមប៉ុណ្ណោះ។ ភារកិច្ចណាមួយពិសេសនៅខ្សែបម្រើ មិនសំខាន់ទេ ព្រោះខ្ញុំបានលេងនៅក្នុងតួនាទីជាច្រើនមកហើយក្នុងអាជីព។ គាត់(គ្រូបង្វឹក)បានស្នើឲ្យខ្ញុំលេងក្នុងតួនាទីផ្សេងខ្ញុំ ព្រោះយើងមានកីឡាករល្អគ្រប់គ្រាន់ដើម្បីធ្វើការផ្លាស់ប្តូរគ្នា។

កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះបានធ្វើពិធីខួបកំណើតគម្រប់ ២៩ ឆ្នាំជាមួយនឹងគ្រាប់បាល់ទី ១ ក្នុងជ័យជម្នះ ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ជាមួយក្រុមសារិកាព្រៃ Newcastle កាលពីថ្ងៃអាទិត្យក្នុងនាមជាខ្សែបម្រើកណ្តាល ។ទោះយ៉ាងណា De Bruyne កំពុងពិចារណាតាមការស្នើសុំរបស់លោក Pep Guardiola បន្តទៀតមុនពេលប្រកួតវគ្គ ៤ ក្រុមចុងក្រោយជាមួយក្រុម Arsenal។

ប្រភព៖ Sportsmole