ហង្សក្រហម Liverpool បានគ្រងតំណែងជើងឯកអង់គ្លេស Premier League ដោយស្វ័យប្រវត្តិនិងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោយខកខានអស់រយៈពេល ៣០ ឆ្នាំបន្ទាប់ពីក្រុមការពារតំណែងជើងឯកគឺមេឃខៀវ Manchester City ចាញ់ម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់និង១ ។
ជ័យជម្នះនៅក្នុងទឹកដីខ្លួនឯងរបស់គ្រូបង្វឹក Frank Lampard នាកីឡាដ្ឋាន Stamford Bridge បានផ្តល់ផលប្រយោជន៏ដល់ក្រុមគ្រូបង្វឹកលោក Jurgen Klopp អោយគ្រងតំណែងជើងឯកនេះហើយបានបញ្ចប់រជ្ជកាល ២ ឆ្នាំរបស់គ្រូបង្វឹកលោក Pep Guardiola ជាផ្លូវការ។បរាជ័យលើកទី ៨ របស់ក្រុមលោក Pep Guardiola នៅរដូវកាលនេះបានធ្វើអោយពួកគេមិនអាចការពារតំណែងជើងឯកបាននិង បន្តបង្កើនគម្លាត ២៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងដែលនៅសល់ ៧ ប្រកួតទៀតនិងបញ្ចប់រដូវកាល២០១៩-២០២០។
Liverpool និងត្រូវជួបគូប្រជែង Man.City នៅថ្ងៃព្រហស្បត្ត៏សប្តាហ៏ក្រោយដែលជាពេលវេលាប្រារព្ធពិធីលើកនិងដង្ហែរពានជាផ្លូវការណ៏ផងដែរ។
ប្រភព៖ BBC