Chelsea បានត្រៀមយុទ្ធសាស្រ្តថ្មីដើម្បីនាំយកខ្សែប្រយុទ្ធ-ស្លាប Cristiano Ronaldo ពីក្លឹប Juventus មកកាន់ទឹកដី Stamford Bridge នាពេលខាងមុខ។ ថ្វីត្បិតប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មិនទាន់បានបង្ហាញទម្រង់លេងដល់ចំនុចកំពូលដូចដែលរូបគេធ្វើបាននៅ Real Madrid ក៏ពិតមែន ប៉ុន្តែកំនត់ត្រា ៥៣ គ្រាប់ពីការបង្ហាញខ្លួន ៧៦ ដងនៅគ្របក្របខណ្ឌប្រកួតទាំងអស់ក្រោយផ្ទេរពីក្រុមអធិរាជសកាលពីរដូវកាលមុនជាសក្ខីភាពបញ្ជាក់ថារូបគេនៅតែអាចរកគ្រាប់បាល់បានជាដរាប។
ទោះមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយម្ចាស់ជើងឯក Serie A ប៉ុន្តែម្ចាស់ជើងឯក Europa League ត្រៀមចំណាយទឹកប្រាក់ ១០៨ លានផោនចុះហត្ថលេខានាំយកកីឡាករជើងចាស់វ័យ ៣៥ ឆ្នាំរូបនេះ មក លេងនៅលីក កំពូលអង់គ្លេសវិញក្រោយចាកចេញកាលពីឆ្នាំ ២០០៩។ Chelsea មានការរំពឹងទុកនេះកើតឡើងចំពេល Juventus កំពុងគៀងគរថវិកានិងកាត់បន្ថយការប្រាក់ខែកីឡាករដើម្បីត្រៀមចូលរួមប្រឡូកក្នុងទីផ្សារដោះដូរកីឡាករដើម្បីនាំយកសមាជិកថ្មីមករួមក្រុមពេលបញ្ចប់យុទ្ធនាការរដូវកាលនេះ។
ការពិត Chelsea មានគោលដៅចង់បាន Ronaldo មកជំនួស Willian ខណៈ Pedro និង Michy Batshuayi ត្រៀមចាកចេញ ខណៈ Hakim Ziyech និងត្រូវផ្លាស់មកកីឡាដ្ឋាន Stamford Bridge ជាផ្លូវការណ៏ពេលរដូវកាលនេះបានបញ្ចប់ជាស្ថាពរ ខណៈអ្នកចាត់ការទូទៅលោក Frank Lampard ជឿជាក់ក្នុងការផ្ទេរយក Timo Werner ពីក្លឹប Leizig មករួមក្រុមផងដែរ។
ប្រភព៖ Sportsmole