ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Dries Mertens បានបង្កើតកំនត់ត្រាក្លាយជាខ្សែប្រយុទ្ធស៊ុតបាល់បញ្ចូលទីច្រើនបំផុតសម្រាប់ក្រុម Napoli បន្ទាប់ពីរកគ្រាប់បាល់វាយបកតាមស្មើ Inter Milan ហើយនាំក្រុមជើងឯក ៥ សម័យកាលទៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia ក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៏ទី១៣មិថុនា ២០២០ទោះបីបញ្ចប់ការប្រកួតស្មើគ្នា។លទ្ធផលសរុបទាំង២ជើង Napoli ២:១Inter Milan បន្ទាប់ពីការប្រកួតជើងទី១ Napoli បានផ្តួល Inter Milan ១ទល់និង០។

សរុបមកដល់ពេលបច្ចុប្បន្ន Mertens រកបានគ្រាប់បាល់ទី ១២២ មានន័យថាកីឡាករវ័យ៣៣ឆ្នាំរូបនេះរកគ្រាប់បាល់ច្រើនជាងអតីតខ្សែប្រយុទ្ធអន្តរជាតិស្លូវ៉ាគី Marek Hamsik ដែលរកបានត្រឹមតែ១២១គ្រាប់ប៉ុណ្ណោះ ។

ជាមួយគ្នានេះដែររូបគេ បានបំបែកកំនត់ត្រារកបាន៧គ្រាប់ ពីលើអតីតខ្សែប្រយុទ្ធនិងជាវីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ផងដែរ។ Napoli បានលើកពាន Coppa Italia ចុងក្រោយនៅឆ្នាំ ២០១៤ នឹងត្រូវជួប Juventus នៅវគ្គផ្តាច់ព្រ័ត្រដោយគ្មានអ្នកគាំទ្រនាកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូមនាថ្ងៃពុធសប្តាហ៏ក្រោយនេះ។

ប្រភព៖ BBC

វីដេអូ៖