Paris Saint-Germain បានដាក់តម្លៃខ្លួនប្រមាណ ១៥៦ លានផោនសម្រាប់អតីតខ្សែប្រយុទ្ធ Neymar របស់ក្រុម Barcelona មុនពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនាពេលខាងមុខដោយយោងគេហទំព័រ Sport បានចុះផ្សាយ។កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមានទំនាក់ទំនងក្នុងការវិលត្រលប់ទៅកាន់កីឡាដ្ឋាន Camp Nou វិញរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងជាទីកន្លែងដែលរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០៥គ្រាប់ ក្រោយបង្ហាញខ្លួន ១៨៦ ប្រកួតមុនពេលចាកចេញទៅកាន់ក្លឹប PSG ដែលមានមូលដ្ឋាននៅរដ្ឋធានីប្រទេសបារាំងក្នុងតម្លៃខ្លួនកំនត់ត្រាពិភពលោក។
ទោះបីជាក្រុមការពារតំណែងជើងឯក La Liga កំពុងផ្តល់អាទិភាពដល់ការចុះកុងត្រាខ្សែប្រយុទ្ធ Inter Milan កីឡាករ Lautaro Martinez ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ នៅតែមានបំណងចង់បានអតីតខ្សែប្រយុទ្ធរបស់ ខ្លួនមកវិញ បើទោះបីជាកំពុងរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសាមេរោគកូវីត-១៩យ៉ាងណាក្តី។
ប្រភពខាងលើបន្តថាក្លឹបនិងត្រៀមប្រមូលថវិកាបានមកពីការលក់កីឡាករមួយចំនួនដើម្បីដេញថ្លៃ Martinez រឺក៏ Neymar ស្របពេលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះជាមួយម្ចាស់ជើងឯក Ligue-១ មានសុពលភាពដល់ឆ្នាំ ២០២២ ។
ប្រភព៖ Sportsmole