Troy Deeney ប្រធានក្រុម Watford បានបញ្ជាក់ថានៅរដូវកាលនេះក្របខណ្ឌ Premier League មិនថាកាប្រកួតបន្តដំណើរការទៅដោយបញ្ចប់រដូវកាលយ៉ាងណានោះទេ វានៅតែជាឆ្នាំដែលទទួលរងការរាតត្បាតដោយនៃមេរោគកូវីត-១៩ដដែលហ្នឹង។

កីឡាករអន្តរជាតិអង់គ្លេសមានវ័យ ៣២ឆ្នាំរូបនេះបន្ថែមថា: វាក៍មិនមែនជារដូវកាល ដែល Liverpool ឈ្នះលីកកំពូលជាលើកដំបូងក្នុងនាមជាក្រុមដែលល្អជាងគេបំផុតនោះដែរ។

គួរបញ្ជាក់ថាក្របខណ្ឌ Premier League និងដំណើរការប្រកួតឡើងវិញនៅខែមិថុនាខាងមុខក្រោយផ្អាកចាប់តាំងពីខែមិនា ខណ:ក្រុមនាំមុខហង្សក្រហម Liverpool សម្លឹងឪកាសឈ្នះពានជាលើកដំបូងក្នុងរយ:ពេល៣០ឆ្នាំចុងក្រោយនេះ។

ប្រភព៖ Justfootball