អតីតអ្នកចាំទីក្រុមមេឃខៀវ Man.City កីឡាករ Joe Hart សារភាពថាខ្លួនធ្លាប់សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលលោក Pep Guardiola ចូលមកដឹកនាំក្រុមក្នុងឆ្នាំ ២០១៦ ។

ទីបំផុតការមកដល់របស់អតីតគ្រូ Barcelona និង Bayern Munich បាននាំអោយ Hart ចាកចេញពីក្លឹបដែលរូបគេបាន ឈ្នះពាន​Premier League ពីរដង ក៏ព្រោះតែគ្រូបង្វឹកអេស្បាញ​ Guardiola បានចំណាយប្រាក់ទិញអ្នកចាំទីអន្តរជាតិប្រេស៊ីល Ederson។

អ្នកចាំទីជើងចាស់អង់គ្លេសមិនមានឪកាសសូម្បីជម្រើសអ្នកចាំទីដៃទី២ពេលដែលក្រុមបានទិញកីឡាករ Claudio Bravo ពី Barcelona ខណៈដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះត្រូវបានក្លឹប Torino នៅក្របខណ្ឌ SerieA និង West Ham ខ្ចីជើង មុនពេលក្លឹបBurnley ចុះហត្ថលេខានាំយករូបគេមករួមក្រុមកាលពីឆ្នាំ២០១៨។

ប្រភព៖ Goal