អតីតខ្សែប្រយុទ្ធ Emile Heskey បានផ្តល់ជាយោបល់យល់ឃើញថាអតីតក្លឹប Liverpool របស់ខ្លួនគួរចុះហត្ថលេខាទិញយក ខ្សែបម្រើ-ប្រយុទ្ធ Jadon Sancho ជាជម្រើសដំបូងជំនួសអោយម្ចាស់ជ័យលាភី World Cup ២០១៨កីឡាករ Kylian Mbappe របស់ក្រុម PSG និង ខ្សែប្រយុទ្ធកំពុងឡើងជើង Erling Haaland សញ្ជាតិន័រវេរបស់ក្រុម Dortmund។

Liverpool រួមជាមួយគូប្រជែងក្របខណ្ឌ Premier League គឺបិសាចក្រហម Man. Utd ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាជាក្រុមនាំមុខគេក្នុងការប្រជែងទិញកីឡាករអន្តរជាតិ អង់គ្លេសមុនពេលទីផ្សារដោះដូរកីឡាករមកដល់ពេលបញ្ចប់រដូវកាល២០១៩-២០២០នេះ។

Sancho រកបាល់គ្រាប់បាល់ ៣១ គ្រាប់ក្នុង ៩១ ប្រកួតសម្រាប់ Dortmund ក្រោយពីបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់កំពូលម្នាក់ក្នុងពិភពបាល់ទាត់លីគកំពូលអឺរ៉ុបក្រោយចាកចេញពីក្រុមដែលបានបណ្តុះបណ្តាលខ្លួនក្នុងនាមយុវជនថ្នាលគឺមេឃខៀវ Manchester City ក្នុងឆ្នាំ ២០១៧ ។

ប្រភព៖ Metro