Haaland ស៊ុតគ្រាប់បើកឆាកអោយម្ចាស់ផ្ទះ Dortmund ផ្តួលភ្ញៀវ Schalke ចាស់ដៃខ្សែប្រយុទ្ធ Erling Braut Haaland បានរកគ្រាប់បាល់បើកឆាកឲ្យក្រុម Borussia Dortmund មុនពេលមិត្តរួមក្រុម Guerreiro និង Hazard បន្ថែម៣គ្រាប់ទៀត ធ្វើអោយក្រុមម្ចាស់ផ្ទះទទួលបាន លទ្ធផលផ្តួលក្លឹបគូប្រជែងរួមទីក្រុងគឺ Schalke ក្នុងលទ្ធផល៤ទល់និង០ ។

វាគឺជាជំនួបនៃការវិលត្រឡប់របស់ក្របខ័ណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga សប្តាហ៏ទី២៦ កាលពីថ្ងៃ សៅរ៏ទី ១៦ឧសភា ២០២០ក្រោយពីត្រូវបានផ្អាក ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃមេរោគកូវីត-១៩។ វាគឺជាកាលៈទេសៈដែលមិនគួរឱ្យជឿ ខណៈក្របខណ្ឌ អាឡឺម៉ង់បានក្លាយជាលីកធំដំបូងបង្អស់នៅអឺរ៉ុបដែលចាប់ផ្តើមសកម្មភាពប្រកួតដោយមិនមានអ្នកគាំទ្រនៅកីឡាដ្ឋាន Signal Iduna Park។

លទ្ធផលនេះបានជួយអោយ Dortmund ឡើងមកឈរនៅចំណាត់ថ្នាក់ទី១នាំមុខក្រុមការពារតំណែងជើងឯក Bayern Munich ដែលត្រូវប្រកួតនៅថ្ងៃអាទិត្យនេះ។

ប្រភព៖ BBC

វីដេអូ៖