អតីតអ្នកចាំទីក្រុមតោខៀវ Chelsea និង Arsenal លោក Petr Cech បានបង្ហើបប្រាប់ឈ្មោះវីរបុរសក្រុមបិសាចក្រហម Wayne Rooney ជាគូប្រជែងដែលលេងប្រឈមយ៉ាងស្វិតស្វាញបំផុតក្នុងអាជីពនាពេលកន្លងមកនៅក្រុមតោខៀវ Chelsea ។កីឡាករអន្តរជាតិឆេកបានបង្ហាញខ្លួន ៥០០ ប្រកួតសម្រាប់ក្រុមតោខៀវ Chelsea និងបានឈ្នះពានរង្វាន់ Premier League ចំនួន ៤ ដងនិង Champions League ក្រោយរួមរស់ជាមួយក្លឹបនៅកីឡាដ្ឋាន Stamford Bridge ក្រោយផ្ទេរពី Rennes នៅលីកកំពូលបារាំងកាលពីឆ្នាំ ២០០៤ ។

អតីតកីឡាករក្រុម Arsenal បានសម្រេចចូលនិវត្តន៏ពីអាជីពបាល់ទាត់ក្រោយបញ្ចប់រដូវកាល ២០១៨-២០១៩ បានពន្យល់ពីមូលហេតុដែលរូបគេចាត់ទុកអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Rooney ជាកីឡាករដែលគាត់មានការប្រុងប្រយ័ត្នបំផុត។

Cech បានប្រាប់គេហទំព័រផ្លូវការណ៏របស់ Chelsea ថាៈរាល់ពេលដែលយើងលេងជាមួយ Man.Utd ខ្ញុំត្រូវប្រាកដ និងដឹងរាល់សង្វាក់លេងពេលដែលគាត់មានវត្តមាននិងបណ្តើរបាល់ពីព្រោះគាត់ពិតជាធ្វើរឿងមិនអាចស្មានបាននិងពោពេញដោយភាពឆ្លាតវ័យ។ ពេលខ្លះគាត់មានសមត្ថភាពដែលមិននឹកស្មានដល់ពិសេសគឺការស៊ុតបាល់បញ្ចូលទីដែលមិននឹកស្មានដល់នោះគឺជាការប្រកួតប្រជែងខ្ញុំពេញចិត្ត។

ប្រភព៖ Metro