គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានជម្រុញ ឲ្យ Andreas Pereira និង Jesse Lingard រក្សាកន្លែងនិងទម្រង់របស់ពួកគេអោយបានល្អនៅ Old Trafford បន្ទាប់ពីពួកគេត្រូវបានបំភ្លេចចោលបន្ទាប់ពីការមកដល់របស់ Bruno Fernandes ។

Pereira ទើបតែចាប់ផ្តើមលេងបាន១ប្រកួតប៉ុណ្ណោះចាប់តាំងពីកីឡាករឆ្នើមសញ្ចាតិប៉ទុយហ្កាល់មកដល់ខណៈពេលដែល Lingard លេងបានតែនៅពេលប៉ះគ្នាជាមួយ Club Brugge ក្នុងក្របខ័ណ្ឌ Europa League តែប៉ុណ្ណោះ។

អ្នកទាំងពីរមិនបានចូលរួមប្រកួតជាមួយក្រុមបិសាចក្រហមក្នុងជម្រើស ១៨ នាក់សម្រាប់ការសួរសុខទុក្ខក្រុម Watford កាលពីខែកុម្ភៈហើយ Fernandes បានទទួលបានពិន្ទុខ្ពស់ជាងកីឡាករទាំងពីរនៅរដូវកាលនេះបើទោះបីជាបង្ហាញខ្លួនបានត្រឹមតែ ៦ ដងសំរាប់ក្លិបក៏ដោយ។

ប្រភព៖ Metro