Angel Di Maria ទើបតែបានបង្ហើបថា គាត់មិនមានជំរើសទេដែលក្លឹប Manchester United តម្រូវអោយខ្លួន ពាក់អាវលេខ៧ដែល ជាលេខ និមិត្តរូបរបស់វីរបុរសក្លឹបគឺ Eric Cantona,David Backham និង Cristiano Ronaldo កំលុងពេលផ្លាស់មកលេងអោយក្លឹបនៅឆ្នាំ២០១៤។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះមិនបានទទួលជោគជ័យនៅទឹកដី Old Trafford នោះទេ ក្រោមការ ដឹកនាំរបស់អតីតគ្រូបង្វឹកលោក Luis Van Gaal និងបានចំណាយពេល១រដូវកាលប៉ុណ្ណោះក៏សម្រេចផ្ទេរទៅ PSG បន្តទៀត។យ៉ាងណាមិញ Di Maria បង្ហាញខ្លួនអោយ PSG បានជាង ២០០ប្រកួតនិងជួយក្រុមលើកពាន Ligue១ សម័យកាលរួចមកហើយ។
អតីតកីឡាករ Benfica វ័យ៣១ឆ្នាំរូបនេះបានបន្តថាៈខ្ញុំគ្មានបំណងចង់ពាក់អាវស្លាកលេខ៧នោះទេ។ ហើយការពិតពេលមកដល់ PSG ស្លាកលេខ១១វា នៅទំនេរដូច្នេះខ្ញុំក៏សម្រេចចិត្តពាក់វាទៅហើយក្រុមក៏ផ្តល់អាទិភាពអោយខ្ញុំជ្រើសទៀត។ការពិតនៅ Real Madrid អាវ លេខ១១គឺមានម្ចាស់ហើយដូច្នេះ ពេលផ្លាស់ពី Bernabeu គឺខ្ញុំចង់ពាក់លេខ២២តែក្រុម Man.Utd តម្រូវអោយ ខ្ញុំពាក់លេខ៧វិញ។
ប្រភព:Goal