ខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងក្លាយជាកីឡាករដែលល្អបំផុតសម្រាប់អតីតក្លិបរបស់លោកក្នុងការនាំចូលមកកាន់ក្លិបយក្សអេស្ប៉ាញ​ Real Madrid នេះយោងតាមសំដីអតីតខ្សែបម្រើឆ្នើមរបស់ក្លិបយក្សអេ​ស្ប៉ាញ​ Real លោក Luis Figo បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ។

លោក Luis Figo ជាកីឡាករដែលប្រកបអាជីពជាមួយក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញចន្លោះឆ្នាំ ២០០០-២០០៥ បានថ្លែងប្រាប់សារព័ត៌មាន RMC ដោយបង្ហាញពីការគិតរបស់លោកថាខ្សែប្រយុទ្ធវ័យក្មេង Mbappe នឹងជាកីឡាករមួយរូបដែល Real Madrid មិនស្ដាយលុយក្នុងការទិញយករូបគេមកកាន់កីឡដ្ឋាន Santiago Bernabeu នោះទេ។

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Mbappe នៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាក្លិប Real Madrid ជើងឯក Champions League ១៣សម័យកាលបានដាក់ចាប់អារម្មណ៍ទៅលើ Mbappe ជាថ្មីទៀតហើយ។ Mbappe គឺជាកីឡាករវ័យក្មេងមួយរូប គេគឺជាកីឡាករដ៏ល្អបំផុតម្នាក់នៅលើពិភពលោក និងជាកីឡាករដែលមានតម្លៃខ្លួនថ្លៃខ្លាំងផងដែរ ហើយខ្ញុំមិនដឹងថាអាចនាំយករូបគេបានឬអត់នោះទេ ប៉ុន្តែគេនឹងអាចក្លាយជាកីឡាករដែលនាំចូលល្អបំផុតមួយរូបសម្រាប់ Real Madrid ៕