ក្រុមតោខៀវ Chelsea កំពុងខិតខិតព្យាយាមពិនិត្យមើលពីលទ្ធភាពចរចារផ្ទេរយក ខ្សែប្រយុទ្ធរ Napoli កីឡាករ Dries Mertens នៅរយៈពេល ចុងក្រោយនៃទីផ្សារដោះដូរកីឡាករនាខែមករាដែលនិងត្រូវបិទបញ្ចប់ មិនមានអ្វីជាអាថ៌កំបាំងស្របពេលគ្រូបង្វឹក Frank Lampard ចង់បានកំលាំងខ្សែប្រយុទ្ធម្នាក់បន្ថែម ទៀត មកចាប់ដៃគូជាមួយ Tammy Abraham ។
ខ្សែប្រយុទ្ធ សញ្ជាតិបែលហ្សិក Mertens វ័យ៣២ឆ្នាំ កិច្ចសន្យារបស់គេនិងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះប៉ុន្តែ Napoli មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមរូបនេះកំលុងពេលទីផ្សារដោះដូរកីឡាការត្រូវបិទចន្លោះពេល៤៨ម៉ោង ទៀតនេះ ។
Chelsea ក៏ធ្លាប់ព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG ប៉ុន្តែ Atletico Madrid ហាក់មានប្រៀបជាងក្នុងការនាំយកកីឡាករអន្តរជាតិអ៊ុយរូហ្គាយមករួមក្រុម។
ប្រភព៖ Goal