លោក Jose Mourinho បានរិះគន់លើសកម្មភាពនៃការព្យាយាមបញ្ចុះបញ្ចូលថ្លៃខ្សែបម្រើ Christian Eriksen ពីសំណាក់ក្លឹប Inter Milan ។ខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ការផ្ទេរនេះ បន្ទាប់ពីក្លឹបយក្សអ៊ីតាលីបានចំណាយពេលចាប់តាំងពីដើមខែមករាដើម្បីចរចារនាំយកកីឡាករអន្តរជាតិដាណឺម៉ាករូបនេះមកកាន់ទឹកដី San Siro ក្របខណ្ឌលីកកំពូល SerieA។
ឆ្លើយតបវិញលើការចរចានេះលោក Mourinho អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បានបន្ថែមថា: ខ្ញុំគ្រាន់តែចង់ និយាយថាស្ថានភាពនេះមិនគួរកើតឡើងនៅថ្ងៃទី ២៥ ខែមករានេះទេ។រឿងតែមួយគត់ដែលខ្ញុំអាច និយាយបានគឺ Eriksen ចាប់តាំងពីខ្ញុំបានមកដល់ទីនេះគាត់មាន អាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ជា មួយ ខ្ញុំនិងក្រុម។
យ៉ាងណាមិញលោក Mourinho ក៏បានបង្ហើបប្រាប់ផងដែរថាក្លឹបនឹងធ្វើការខ្ចីជើង កីឡាករ Giovani lo Celso ពី Real Betis អចិន្រ្តៃយ៍ក្នុងខែនេះ។ Eriksen មិនមានឈ្មោះសម្រាប់កាប្រកួតជុំទី ៤ នៃពានរង្វាន់ FA Cup ពេល Tottenham ស្មើជាមួយនិង Southampton កាលពីថ្ងៃសៅរ៍ម្សិលមិញនេះស្របពេល កីឡាករវ័យ ២៧ ឆ្នាំរូបនេះធ្លាប់បាននិយាយកាលពីខែមិថុនាថារូបគេគាត់ចង់ ស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេង។
ប្រភព៖ BBC