ការវាយបកមកវិញរបស់ក្រុម Atletico Madrid បាន ធ្វើឲ្យ ពួកគេផ្តួលក្រុមកំពូលតារាង Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពាន Spanish SuperCopa កាលពីយប់មុននៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

កូនក្រុមបុរសរបស់លោក Diego Simeone បានបដិសេធមិនចុះចាញ់នឹងការនាំមុខរបស់ Barcelona ហើយនៅពេលបន្ទាប់មកពួកគេរកបានពីរគ្រាប់បន្ទាប់ពីនាទីទី ៨០ ដើម្បីបង្កើតការប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាមួយអ្នកជិតខាងនិងជាគូប្រជែង Real Madrid នៅថ្ងៃអាទិត្យនេះ។

ការចេញផ្សាយចុងក្រោយរបស់ Madrid Derby​​ បានយល់ឃើញថាក្រុម Real Madrid ដែលកំពុងតែលេចធ្លោនិងត្រូវទៅប្រកួតជាមួយនឹងក្រុម Atletico ដែលជាក្រុមមានភាពតស៊ូខ្ពស់ហេតុនេះហើយវាគួរតែជាការប្រកួតដ៏រំភើបនិងអស្ចារ្យមួយសម្រាប់អ្នកគាំទ្រនៅទូទាំងពិភពលោកខណៈដែលការប្រកួតរបស់ក្រុមមកពីអ៊ឺរ៉ុបទាំង ២ នេះនឹងចាប់ផ្តើមនៅកណ្តាលទីក្រុង Riyadh នាយប់នេះ។

ប្រភព​​៖ Sportskeeda