លោក Unai Emery បាននិយាយថា: អតីតកូនក្រុមរបស់ខ្លួនគឺ Neymar មានកាយសម្បទាគុណសម្បតិ្តគ្រប់គ្រាន់ទាំងអស់ដើម្បីក្លាយជា កីឡាករ ឆ្នើម បំផុតនៅលើពិភពលោក។ក៏ប៉ុន្តែ អតីតគ្រូបង្វឹក PSG បានទទូចថាដើម្បីសម្រេចបានគោលដៅមួយនេះកីឡាករអន្តរជាតិប្រេស៊ីលវ័យ២៧ឆ្នាំរូបនេះចាំបាច់ត្រូវតែ ផ្លាស់ទៅលេងនៅលីកកំពូលអេស្ប៉ាញវិញនាពេលខាងមុខ។
Neymar បានចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹប PSG ដែលមានមានមូលដ្ឋាននៅរដ្ឋធានីបារាំងនា រដូវក្តៅឆ្នាំ ២០១៧ ដោយសារមូលហេតុដើម្បីគេចចេញពីការលេងត្រឹមតែជាស្រមោលរបស់កំពូល ខ្សែប្រយុទ្ធ Lionel Messi ។
អ្វីៗមិនដូចការប៉ងទោះជាមុននិងក្រោយព្រឹត្តការណ៏ចូលរួមប្រកួតបាល់ទាត់ពិភពលោក២០១៨នៅប្រទេសរុស្សី និង មានសមត្ថភាពរកគ្រាប់បាល់បញ្ចូលទីបាន ក៏ប៉ុន្តែ បញ្ហារបួស មិនបានធ្វើអោយរូបគេជួយក្លឹបជោគជ័យជាពិសេសពានរង្វាន់លីកកំពូលអឺរ៉ុប Champions League បាននោះទេ ។ផ្ទុយទៅវិញ កំលុងពេល Neymar បានខិតខំប្រឹងប្រែងមកដល់ពេលនេះគឺអតីតមិត្តរួមក្រុម Lionel Messi បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ជាលើកទី ៦ របស់ខ្លួនបន្តទៀតរួចទៅហើយ ។
ប្រភព៖ Goal