កីឡាករ Luis Nani អតីតខ្សែបម្រើស្លាបក្លិបបិសាចក្រហម Manchester United បានបង្ហើបអោយដឹងថា អតីតគ្រូបង្វឹករបស់ខ្លួនគឺ Sir Alex Ferguson មិនមានការព្រួយបារម្ភទេប្រសិនបើកីឡាកររបស់គាត់ស្ថិតនៅក្នុងស្ថានភាពស្រវឹងកំលុងពេលហ្វឹកហាត់បន្ទាប់ពីថ្ងៃចូលឆ្នាំសកល ដែលប្រជាពលរដ្ឋទូទាំងសកលលោក ប្រារព្ធធ្វើរៀងរាល់ឆ្នាំនោះ។

Nani បន្តអះអាងថាអ្នកចាត់ការទូទៅវ័យឈានចូល ៧៩ឆ្នាំរូបនេះ មិនបានដាក់កំហិត វិន័យតឹងរឹង ពេកនោះទេ ព្រមទាំងបានផ្តល់ឪកាសដល់កីឡាករបានបញ្ចេញអារម្មណ៏តានតឹងក្នុងឪកាសនេះ ផងដែរ ។

គួររំលឹកផងថាកីឡាករអន្តរជាតិព័រទុយហ្គាល់ Nani វ័យ៣៣ឆ្នាំបានចំណាយពេល ៧ ឆ្នាំ នៅកីឡាដ្ឋាន Old Trafford ដោយរកបាន ២៥ គ្រាប់និងឈ្នះពានPremier League ៤ដង ព្រមទាំងChampion League ១ដងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកSir Alex Ferguson រហូតដល់អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនរូបនេះចូលនិវត្តន៍ នៅឆ្នាំ២០១៣។

ប្រភព: Goal