ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Atalanta ក្នុងការនាំយកកីឡាករខ្សែបម្រើ Dejan Kuluesevski មកកាន់កីឡដ្ឋាន Allainz Stadium។

លោក Antonio Conte ក៏ចាប់អារម្មណ៍នាំកីឡាករវ័យ១៩ឆ្នាំរូបនេះមកលេងនៅ Inter Milan ក្រោមលក្ខខណ្ឌខ្ចីជើងផងដែរ ប៉ុន្តែគេបានជ្រើសយកការទៅចូលរួមជាមួយលោក Maurizio Sarri នៅ Juventus។

យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលី Juventus និង Atalanta បានព្រមព្រៀងគ្នាក្នុងការផ្ទេរ Kulusevski ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ បូករួមជាប្រាក់លើកទឹកចិត្តផ្សេងៗ។ ជាកម្មសិទ្ធិរបស់ក្លិប Atalanta ប៉ុន្តែ Kulusevski បច្ចុប្បន្នកំពុងតែលេងឲ្យក្លិប Parma ក្រោមលក្ខខណ្ឌខ្ចីជើង។ កីឡាករជម្រើសជាតិស៊ុយអែតរូបនេះរកបាន៣គ្រាប់ និង Assist ៥ដង ក្នុងចំណោមការបង្ហាញខ្លួន ១៤លើកឲ្យ Parma ក្នុងក្របខណ្ឌ Serie A៕