ក្លឹប​របស់​លោក David Beckham-Inter Miami បាន​តែងតាំង​លោក Diego Alonso ដែល​ជា​ជនជាតិ​អ៊ុយរុយហ្គាយ ជា​អ្នក​ចាត់ការ​ដំបូង​របស់​ក្លឹប។

បុរស​វ័យ ៤៤ឆ្នាំ​រូប​នេះ ធ្លាប់​ដឹកនាំ​ក្លឹប​ម៉ិកស៊ីកូ Monterry អំឡុង​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩ មុន​ពេល​ដែល​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ ទោះ​បី​ជា​ដឹកនាំ​ឲ្យ​ឈ្នះ​ពាន Champions League ទ្វីប​អាមេរិក​ខាង​ជើង​ក៏​ដោយ។

ទាក់ទិន​នឹង​ការ​តែងតាំង​នេះ​ លោក Alonso បាន​លើកឡើង​ថា៖ ” ក្លឹប​នេះ​ជា​ក្លឹប​ប្រកប​ដោយ​មហិច្ឆតា និង​ពោរពេញ​ដោយ​គម្រោង​ឈ្នះៗ ” ។ ក្លឹប​របស់​លោក Beckham នឹង​ត្រូវ​លេង​ក្នុង​លីគ​កំពូល​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ២០២០​នេះ​ទៅ​ហើយ៕