ប្រភពពីគេហទំព័រ The Daily Star បានអោយដឹងថាបិសាចក្រហម Manchester United ត្រៀមចំណាយទឹកប្រាក់ចំនួន ៨០ លានផោនសម្រាប់ដាក់សំណើរនាំយកខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេង James Maddison នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្រុមកញ្ជ្រោងខៀវ Leicester City ទិញមកក្នុងតម្លៃប្រមាណ ២០ លានផោនប៉ុណ្ណោះពីក្រុម Norwich កាលពីដើមរដូវកាលមុន និងបានអភិវឌ្ឍសមត្ថភាពលេងបានល្អ និងទាក់ភ្នែកក្លឹបធំៗនៅអង់គ្លេស។

បច្ចុប្បន្ន Maddison គឺជាបេះដូងនៃក្រុម Leicester ដែលក្រុមរំពឹងទុកនិងកំពុងជួយក្រុមសម្រាប់ការប្រកួតប្រជែងយកកៅអីក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១ខាងមុខនេះ។
Man.Utd មានជំនឿថាទឹកប្រាក់ដ៏ច្រើននេះនិងអាចបញ្ចុះបញ្ចូលនិងអន្ទងចិត្តអោយកីឡាករអន្តរជាតិអង់គ្លេស Maddison វ័យ២៣ឆ្នាំផ្លាស់ចេញពីកីឡាដ្ឋាន King Power មកកីឡាដ្ឋាន Old Trafford នារដូវក្តៅខាងមុខ នេះ។

ប្រភព: 90min