ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថាប្រធានក្លឹបមាន់ខ្នាយមាស Tottenham នឹងទទួលយកការផ្តល់ជូនក្នុងតម្លៃមួយយ៉ាងទាបជាងការរំពឹងគឺប្រមាណត្រឹមតែ ២៥លានផោន សម្រាប់កីឡាករឆ្នើម Cristian Eriksen ខណៈដែលកីឡាករអន្តរជាតិដាណឺម៉ាករូបនេះនិងត្រូវផុតកុងត្រានៅក្លឹប Tottenham Hotspur នារដូវក្តៅខាងមុខនេះ។
ក៏ព្រោះតែមូលហេតុខាងលើនេះទើបធ្វើអោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បើកទ្វារទទួលយកសំណើរដើម្បី លក់ខ្សែបម្រើរូបនេះក្នុងតម្លៃមួយដែលសមរម្យបំផុតដើម្បី ចៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនកំលុងពេល សុពលភាពរបស់អតីតកីឡាករ Ajax រូបនេះនៅសល់ត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។
ប្រភពដដែលបន្តថាក្លឹបគូប្រជែងនៃក្របខ័ណ្ឌ Premier League គឺ Manchester United ក៏ជាក្លឹបដែលចង់បានរូបគេ ស្របពេល Real Madrid ក៏ធ្លាប់សម្តែងការចង់បានខ្សែបម្រើឆ្នើមរូបនេះ ខណៈដែលអ្នកចាត់ការទូទៅលោក Zinedine Zidane នៅទន្ទឹងរង់ចាំលទ្ធផលចរចារជាលើកចុងក្រោយជាមួយ Paul Pogba តែប៉ុណ្ណោះ៕