​​ក្រុម​​ PSV Eindhoven បាន​បណ្ដេញ​គ្រូ​បង្វឹក​លោក Mark van Bommel​ កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​និយាយ​ថា​ ការ​ធ្លាក់​ចុះ​របស់​ក្រុម​នៅ​រដូវ​កាល​នេះ​គឺ “​មិន​សម​នឹង PSV ទេ​“។​ ​

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម PSV បាន​ចាញ់​ក្រុម Feyenoord ​ក្នុង​លទ្ធផល ៣–១ ធ្វើ​អោយ​ពួកគេ​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​៤ នៃ​លី​គ​កំពូល​ហូ​ឡង់​ដោយ​ដេញ​តាម​ពីក្រោយ Ajax និង AZ Alkmaar ដល់ ១០​ពិន្ទុ​។​

​​កាលពី​ជា​កីឡាករ​លោក​ Van Vanmel​ បាន​ឈ្នះ​ពានរង្វាន់​នៅ​ក្នុង​ប្រទេស​ចំនួន​៤ ​រួមមាន​ពានរង្វាន់​លី​គ​ហូ​ឡង់​ចំនួន​៤ ជាមួយ PSV និង Champions League ជាមួយ Barcelona។​ ​ប៉ុន្តែ​ឈាន​ជើង​ចូល​អាជីព​ជា​អ្នកដឹកនាំ​ លោក​មិន​អាច​រក​ជោគជ័យ​ក្នុងនាម​ជា​គ្រូ​បង្វឹក​ក្លឹប​ ដែល​លោក​ធ្លាប់​បាន​ល្បី​ល្បាញ​ជាមួយ​នោះ​ទេ​។​ ​PSV មិន​បាន​តែងតាំង​អ្នក​ស្នង​តំណែង​ភ្លាមៗ​ទេ​៕