ក្រុម PSV Eindhoven បានបណ្ដេញគ្រូបង្វឹកលោក Mark van Bommel កាលពីថ្ងៃច័ន្ទដោយនិយាយថា ការធ្លាក់ចុះរបស់ក្រុមនៅរដូវកាលនេះគឺ “មិនសមនឹង PSV ទេ“។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុម PSV បានចាញ់ក្រុម Feyenoord ក្នុងលទ្ធផល ៣–១ ធ្វើអោយពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលហូឡង់ដោយដេញតាមពីក្រោយ Ajax និង AZ Alkmaar ដល់ ១០ពិន្ទុ។
កាលពីជាកីឡាករលោក Van Vanmel បានឈ្នះពានរង្វាន់នៅក្នុងប្រទេសចំនួន៤ រួមមានពានរង្វាន់លីគហូឡង់ចំនួន៤ ជាមួយ PSV និង Champions League ជាមួយ Barcelona។ ប៉ុន្តែឈានជើងចូលអាជីពជាអ្នកដឹកនាំ លោកមិនអាចរកជោគជ័យក្នុងនាមជាគ្រូបង្វឹកក្លឹប ដែលលោកធ្លាប់បានល្បីល្បាញជាមួយនោះទេ។ PSV មិនបានតែងតាំងអ្នកស្នងតំណែងភ្លាមៗទេ៕