ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បាននិយាយកាន់សារព័ត៌មាន France Football កាលពីពេលថ្មីៗនេះថា គេនៅតែបន្តលេងនៅក្លឹបបារាំង Paris Saint Germain ដោយគេនៅជាប់កុងត្រាពីរឆ្នាំទៀត។
Neymar បានលើកឡើងថា៖ ” ម៉េចបានខ្ញុំត្រូវចេញពីក្លឹប? ខ្ញុំនៅសល់កុងត្រា ២ឆ្នាំទៀត។ ថ្ងៃនេះខ្ញុំជា Parisian (អ្នកគាំទ្រ PSG) ហើយខ្ញុំនឹងលះបង់ ១០០% ទៅឲ្យក្លឹបនេះ “។
កីឡាកររូបនេះបានបន្តថា៖ ” ខ្ញុំនឹងលះបង់អ្វីគ្រប់បែបយ៉ាងទៅឲ្យ PSG។ ខ្ញុំមិនចង់ធ្វើឲ្យអ្នកណាឈឺចាប់ទេ បើលោកអ្នកសារព័ត៌មានមិនពេញចិត្ត អាចដើរចេញបាន “។ Neymar បានទៅលេងឲ្យក្លឹប PSG តាំងពីឆ្នាំ២០១៧មកម្ល៉េះ តែនាពេលថ្មីៗនេះមជ្ឈដ្ឋានបាល់ទាត់សង្កេតថា គេមិនពេញចិត្តនៅ PSG ហើយចង់ទៅលេងនៅ Barcelona វិញដែលជាក្លឹបចាស់ដែលគេធ្លាប់លេងឲ្យកន្លងមក៕