ក្រុមហង្សក្រហម Liverpool ត្រៀមចុះហត្ថលេខានាំយកខ្សែបំរើស្លាបរបស់ក្រុម Red Bull Salzburg នៅលីកកំពូលអូទ្រីសក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២០ ខាងមុខនេះ។

កីឡាករអន្តរជាតិជប៉ុន Kakumi Minamino មានតម្លៃខ្លួនត្រឹមតែ ៧.២៥លានផោនបានបង្ហាញសមត្ថភាពទាក់ចិត្តក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp ក្រោយពីក្រុមទាំងពីរជួបគ្នានៅ ក្របខ័ណ្ឌ Champions League នារដូវកាលនេះ។ កីឡាករអន្តរជាតិជប៉ុនវ័យ ២៤ឆ្នាំរូបនេះរកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ២២លើកសម្រាប់ Salzburg នៅរដូវកាលនេះនិងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)១១ដង។

យ៉ាងណាមិញ Mimamino អាចនិងមានសិទ្ធិលេងអោយ Liverpool ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ប្រសិនអតីតកីឡាករក្លឹប Cerezo Osaka នៅ J-League ជប៉ុនរូបនេះ ផ្លាស់មកកីឡាដ្ឋាន Anfield ក្រោយពី Uefa បានផ្លាស់ប្តូរច្បាប់ថ្មីកាលពីឆ្នាំមុន។