ក្រុម Atletico Madrid បានឈ្នះកៅអីរបស់ខ្លួនក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃពុធ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Lokomotiv Moscow បន្ទាប់ពីក្រុម Atalanta បានបំពេញការស្រោចស្រង់ដ៏គួរឲ្យកត់សម្គាល់មួយ ក្នុងពូល C ដើម្បីឈានទៅវគ្គបន្ត។

ក្រុម Bayern Munich បានបំពេញការទទួលជ័យជម្នះទាំង២លើករបស់ខ្លួនលើក្រុម Tottenham តាមរយៈការយកឈ្នះក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Allianz Arena ស្របពេលដែលក្រុម Real Madrid និង Juventus ក៏បានបញ្ចប់ការប្រកួតវគ្គចែកពូល ជាមួយនឹងជ័យជម្នះរៀងៗខ្លួនផងដែរ។ ក្រុម Atletico របស់លោក Diego Simeone បានឈានទៅកាន់ការប្រកួតរបស់ខ្លួនដោយដឹងថា ការរងបរាជ័យ ស្របពេលដែលក្រុម Bayer Leverkusen យកឈ្នះលើក្រុម Juventus នឹងធ្វើឲ្យពួកគេធ្លាក់ចេញ។

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី២របស់គេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ នៅពេលដែលក្រុម Juventus ដែលបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច បានយកឈ្នះលើក្រុម Leverkusen ក្នុងលទ្ធផល ២-០ ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការប្រកួតមួយផ្សេងទៀតក្នុងពូល D។

ជាមួយគ្នានេះ ក្រុម Atalanta ដែលទើបតែបានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនក្នុង Champions League បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើទឹកដីក្រុម Shakhtar Donetsk ដើម្បីឈានទៅវគ្គបន្តរួមជាមួយនឹងក្រុម Manchester City បើទោះបីចាញ់ការប្រកួត៣លើកដំបូងរបស់ពួកគេក៏ដោយ៕

ប្រភពព័ត៌មាន៖ Channel News Asia