ក្រុមហង្សក្រហម Liverpool បានបង្កើនគម្លាត១១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះដ៏មានទំនុកចិត្តលើក្រុមម្ចាស់ផ្ទះ Bournemouth នៅឯកីឡដ្ឋាន Vitality។
៣គ្រាប់របស់ក្រុមលោកគ្រូបង្វឹកលោក Jurgen Klopp រកបានដោយកីឡាករ Alex Oxlade-Chamberlain នៅនាទីទី៣៥ ក្រោយការបញ្ជូនបាល់ពីចំងាយរបស់កីឡាករHenderson និងគ្រាប់បាល់ទី២នៅនាទីទី៤៤រកបានដោយខ្សែបម្រើ Nabi Keita បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធ Mohamed Salah ហើយ Salah ខ្លួនឯងក៏រកបានគ្រាប់បាល់ចុងក្រោយបន្ទាប់ពី Keita បាន Assist នៅនាទីទី៥៤។ Liverpool បានរក្សា កំនត់ ត្រាមិនដែលចាញ់រហូតដល់ទៅ ៣៣ ដង(ឈ្នះ១៥ ប្រកួតនិងស្មើ១ប្រកួតក្នុងចំណោម ១៦ ប្រកួតនៅ Premier League រដូវកាលនេះ)។
យ៉ាងណាមិញ Leicester City ជាគូប្រជែងតែមួយគត់ដែលឈរនៅលេខរៀងទី២និងមានគម្លាតជិតបំផុតពីក្រុម Liverpool នៅកំពូលតារាងស្របពេលថ្ងៃអាទិត្យនេះក្រុមត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Aston Villa នៅវេលាម៉ោង ៩:00 យប់នារាត្រីនេះ។
ប្រភព៖ BBC