លោក Ole Gunnar Solskjaer បានបង្ហើបឱ្យដឹងថាក្រុមបិសាចក្រហម Manchester United និងស្វាគមន៏ការវិលត្រលប់់ពីរបួសមកវិញក្នុងនោះកីឡាករសំខាន់ៗ៤រូបដែលមានដូចជាៈ ១.Scott McTominay ២. Diogo Dalot ៣.Paul Pogba និង៤. Eric Bailly នៅក្នុងខែធ្នូមុនបំណាច់ឆ្នាំ២០១៩នេះ។
ខ្សែបម្រើនាំលេង Pogba ទើបតែបង្ហាញខ្លួននៅក្របខណ្ឌកំពូល Premier League ចំនួន ៥ លើកប៉ុណ្ណោះនៅ រដូវកាលនេះ ដោយ សារបញ្ហារបួសរបួសកជើងប៉ុន្តែអាចនឹងចូលលេងក្នុងជំនួបជាមួយក្លឹប Tottenham ដែលដឹកនាំដោយអតីតគ្រូបង្វឹកលោក Jose Mourinho នាទឹកដី Old Trafford នៅថ្ងៃពុធមុនពេលប៉ះគូប្រជែងក្លឹបរួមទីក្រុង Manchester City នាថ្ងៃ ថ្ងៃសៅរ៍។
សម្រាប់កីឡាករវ័យក្មេង McTominay ក្រោយខកខានការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុម Aston Villa អាចនិងចូលលេងក្នុងជំនួបជាមួយក្រុមភ្ញៀវ Spurs។សម្រាប់ Dalot អាចនឹងវិលត្រឡប់មកប្រកួត វគ្គ ៨ ក្រុម ពានរង្វាន់ League Cup ជាមួយ Colchester United នៅថ្ងៃទី ១៨ ខែធ្នូស្របពេលខ្សែ ការពារ Bailly មិនទាន់បង្ហាញខ្លួននៅរដូវកាលនេះវិលត្រឡប់មកហ្វឹកហាត់វិញដែរបន្ទាប់ពីមានបញ្ហារបួសជង្គង់ខាងស្តាំធ្ងន់ធ្ងរនាពេលកន្លងមក។