អ្នកចាត់ការ Ole Gunnar Solskjaer បាននិយាយថា លោកមិនគិតពីតារាងចំណាត់ថ្នាក់ឡើយ ទោះបី Manchester United កំពុងឈរគម្លាតពីតំបន់ត្រូវគេកាត់ចោលត្រឹម៦ពិន្ទុក្ដី។
កាលពីយប់មិញ Man Utd ប្រកួតស្មើគ្នា ២-២ ជាមួយ Aston Villa។ បន្ទាប់ពីខាតពិន្ទុនៅសប្ដាហ៍នេះឈរនៅលេខ៩នៅតារាងពិន្ទុ បិសាចក្រមគម្លាតពីក្រុមតំបន់គេកាត់ចោលតែប៉ុន្មានពិន្ទុប៉ុណ្ណោះ។ និយាយពីការប្រជែងនៅតំបន់ Champions League ក្លឹប United ស្ថិតក្រោមក្រុមលេខ៤ Chelsea ៨ពិន្ទុ ប៉ុន្តែ Ole លើកឡើងថា នេះមិនមែនជាបញ្ហាធំទេ។
Solskjaer និយាយនៅសន្និសីទកាសែតក្រោយកាលពីយប់មិញថា ប្រសិនបើក្រុមលោករកបានតែមួយគ្រាប់ទៀត ម្ល៉េះពេលនេះត្រូវឈរលេខ៥។ ដូច្នេះចំណាត់ថ្នាក់លីគមិនមែនជារឿងធំត្រូវបារម្ភទេ។ អ្វីដែលសំខាន់គឺការលេងនិងលទ្ធផល។
Man Utd ត្រូវមានការងារធ្ងន់នៅប្រកួតបន្ត ពោលត្រូវជួប Spurs នៅថ្ងៃពុធនេះ ហើយនៅថ្ងៃសៅរ៍ប៉ះ Manchester City ទៀត។ ដូចនេះ Ole បញ្ជាក់ថា កូនក្រុមទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់ការប្រកួត។ នេះគឺជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់បំផុតសម្រាប់ Man Utd ជាង៣០ឆ្នាំមកនេះ ក្រោមការដឹងនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែស៕