ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea និងបន្តស្នាក់នៅជាមួយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍រយៈពេលយូរបន្តទៀតបន្ទាប់ពីរូបគេបានបដិសេធសំណើរពីក្លិប Paris Saint-Germain ។ម្ចាស់ជ័យលាភី World Cup ២០១៨រូបនេះ បានប្រាប់មូលហេតុខាងលើជាមួយនិង Canal +របស់បារាំង ថា: ខ្ញុំដឹងថាខ្ញុំនៅ Chelsea ហើយខ្ញុំមានអារម្មណ៍ល្អនៅ Chelsea ។ លើសពីនេះទៅទៀតវាគឺជាការសម្រេចចិត្តបាល់ទាត់។
យ៉ាងណាមិញម្ចាស់ជើងឯក កំពូលបារាំង PSG មានទំនាក់ទំនងចង់បាន Kante ជាយូរមក ហើយពោលគឺបន្ទាប់ពីខ្សែបម្រើនាំលេងរូបនេះបង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨និងជាមួយក្លឹប Chelsea ចាប់តាំងពីផ្ទេរចេញពីក្រុមកញ្ជ្រោងខៀវ Leicester City ក្រោយជួយក្លឹបលើកពាន Premier League កាលពីរដូវកាល២០១៥-២០១៦ និងត្រូវបានមជ្ឈដ្ឋានបាល់ទាត់ ចាត់ទុករូបគេជាកីឡាករ ឆ្នើមម្នាក់នៅលីកកំពូលអង់គ្លេសក្រោយចំណាយពេលបួនរដូវកាលនៅ Stamford Bridge និងបានជួយក្លឹបលើកពាន Premier League ២ដងចុងក្រោយនេះ ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី ៣ ក្នុងរដូវកាលនេះក្នុងលទ្ធផលបរាជ័យចាញ់ក្រុមជ័យជម្នះ ២-១ លើក្រុមតោខៀវ Manchester City កាលពីថ្ងៃសៅរ៍។