ក្រុមម្ចាស់ផ្ទះ Borussia Dortmund បានវាយបក៣គ្រាប់វិញដើម្បីតាមស្មើក្នុងលទ្ធផល ៣-៣ ជាមួយក្រុមភ្ញៀវ Paderborn សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga សប្តាហ៏ទី១២កាលពីយប់ថ្ងៃសុក្រទី២២វិច្ឆិកា២០១៩នេះ។ក្រុមដែលកំពុងមានចំណាត់ថ្នាក់នៅបាតតារាងរកគ្រាប់បាល់នាំមុខ ៣ គ្រាប់មុន នៅតង់ទី ១ ដោយការស៊ុតបញ្ចូលទីរបស់ Streli Mamba ២គ្រាប់នៅនាទីទី៥ និង ៣៧ ព្រមទាំងមិត្តរួមក្រុម Gerrit Holtmann នៅនាទីទី៤៣ ។

ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមវ័យក្មេងសញ្ជាតិអង់គ្លេស Sancho ដែលខិតខំរកបានគ្រាប់បាល់នៅនាទីទី៤៧បានជម្រុញ កំលាំងចិត្តដល់មិត្តរួមក្រុមអោយបន្តតស៊ូលេងដល់នាទីទី៨៤ ខ្សែបម្រើអន្តរជាតិបែលហ្សិក Axel Witsel មានឪកាសតែតបាល់តាមពីក្រោយក្នុងលទ្ធផល២ទល់និង៣មុនពេលខ្សែបម្រើអាឡឺម៉ង់ Marco Reus មានឪកាសតែតញ្ចូលទីដូចគ្នាផងដែរដើម្បីតាមស្មើទាល់តែបានសម្រេចក្រោយពី Sancho លើកបាល់ពីជ្រុងខាងឆ្វេងចូលមក។បញ្ចប់ការប្រកួត Dortmund ៣:៣ Paderborn។

Dortmund បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ ដោយមាន ៥ ពិន្ទុតាមពីក្រោយក្រុមនាំមុខតារាង Borussia Monchengladbach ខណៈ Paderborn ឈរនៅបាតតារាងនិងមានគម្លាត ៥ ពិន្ទុពីក្រុម Augsburg។

វីដេអូ: