ក្រោយលាឈប់ពីតំណែងដោយសារហេតុផលផ្ទាល់ខ្លួនកាលពីខែសីហាក្រោយពីកូនស្រី អាយុ ៩ ឆ្នាំរបស់គាត់ឈ្មោះ Xana បានស្លាប់ដោយសារជំងឺមហារីកឆ្អឹងលោក Luis Enrique បានវិលត្រឡប់មកធ្វើជាអ្នកចាត់ការក្រុមគោជល់អេស្បាញវិញក្រោយខកខានអស់រយៈពេល ៥ ខែក្រោយលាលែងពីតំណែងនៅខែមិថុនាបន្ទាប់ពីចូលកាន់តួនាទី១១ខែ ។

អតីតគ្រូបង្វឹកក្លឹប Barcelona វ័យ ៤៩ ឆ្នាំរូបនេះត្រូវបានជំនួសដោយជំនួយការរបស់គាត់គឺលោក Robert Moreno ដែលបាន ទទួលបន្ទុកដឹកនាំអេស្ប៉ាញយកឈ្នះរ៉ូម៉ានី ៥-០ កាលពីថ្ងៃច័ន្ទ។យ៉ាងណាមិញម្ចាស់ជើងឯក Euro ២០០៨និង ២០១២ អេស្បាញបានបញ្ចប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ ២០២០ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ។

លោក Enrique ត្រូវបានតែងតាំងគ្រូបង្វឹកអេស្បាញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ហើយរូបលោកក៏បានទទួលការដឹកនាំក្រុមចូលរួមការប្រកួត Nations League តែអេស្បាញមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយរូបលោកនៅតែបន្តសម្រាប់ការចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះយូរ៉ូ ២០២០ របស់ពួកគេនាពេលកន្លងមក។