លោក Thierry Henry ដែលទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹក Montreal Impact បានសន្យាកាលពីថ្ងៃចន្ទថា នឹងរៀនពីកំហុសផ្សេងៗ ពីការដឹកនាំរបស់លោកនៅឯក្លិប Monaco ប៉ុន្តែ បានអំពាវនាវឲ្យមានការអត់ធ្មត់ ខណៈដែលលោកព្យាយាមសង្គ្រោះជោគវាសនារបស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Major League Soccer មួយនេះ។

ក្នុងពេលថ្លែងក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងរបស់លោក បើគិតចាប់តាំងពីការតែងតាំងរបស់លោក ដោយក្លិប Montreal កាលពីសប្តាហ៍មុន អតីតារាឆ្នើមអន្តរជាតិបារាំងរបស់ក្លិប Arsenal វ័យ៤២ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រជែងផ្សេងៗ បើទោះបីលោកបានជួបពេលវេលាដ៏ខកចិត្តក្នុងក្រុម Monaco របស់ក្របខ័ណ្ឌ Ligue 1 ក៏ដោយ។

លោក Henry ត្រូវបានបណ្តេញចេញដោយក្លិប Monaco កាលពីខែមករា បន្ទាប់ពីដឹកនាំបានត្រឹមតែ១០០ថ្ងៃ ខណៈដែលក្រុមនេះ បានធ្លាក់ក្បែរតំបន់កាត់ចោល បន្ទាប់ពីការតែងតាំងរបស់លោក ដោយពួកគេបានឈ្នះត្រឹមតែ៥លើកគត់ ក្នុងចំណោមការប្រកួត២០លើក។

លោក Henry បាននិយាយទាក់ទងនឹងការដឹកនាំរបស់លោកនៅឯក្លិប Monaco ថា៖ «សម្រាប់ខ្ញុំ របៀបដែលខ្ញុំបានធ្វើ គឺថា ពេលខ្លះ អ្នកឈ្នះ ហើយពេលខ្លះអ្នកក៏ចាញ់ ហើយខ្ញុំបានរៀនជាច្រើននៅទីនោះ។ វាជិតត្រឡប់មកវិញហើយ។ អ្នកត្រូវតែក្រោកឈរឡើង ហើយប្រឈមមុខនឹងអ្វីដែលកើតឡើង។ កំហុសតែមួយដែលអ្នកអាចធ្វើ គឺការមិនរៀនពីអ្វីដែលបានកើតឡើង»៕

ប្រភពព័ត៌មាន៖ Channel News Asia