ក្លឹប​ Atletico Madrid បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់ចំនួន ​៣៥​លាន​ផោន​ នៅក្នុង​ខែ​មករាខាងមុខនេះ ដើម្បី​ផ្ទេរ​យក​ខ្សែ​បម្រើ Ivan Rakitic ពី​ក្លឹបអ្នកមានបុណ្យ FC Barcelona។

កីឡាករ​សញ្ជាតិ​ក្រូអាត​​កំពុង​មាន​ទំនាក់ទំនង​ចាកចេញ​ពី Barca ក្រោយ​​មិន​សូវ​មាន​ឱកាស​លេង​នៅ​កីឡដ្ឋាន Nou Camp រដូវ​កាល​នេះ។ ក្លឹប​ធំ​ៗ​ដូច​ជា Juventus, Inter Milan, and AC Milan សុទ្ធ​តែ​មាន​ចំណាប់​អារម្មណ៍​លើ Rakitic ប៉ុន្តែ​ពេល​នេះ​លេច​ឈ្មោះ​របស់ Atletico មួយ​ទៀត​ហើយ។

Rakitic ធ្លាប់​ជា​កីឡាករ​នាំ​លេង​​នៅ​តំបន់​កណ្ដាល​យ៉ាង​សំខាន់​របស់ Barcelona​ សម្រាប់​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ចាប់​តាំង​ផ្ទេរ​ពី​ក្លឹប Sevilla ក្នុង​ឆ្នាំ​២០១៤។ អំឡុង​ពេល​នៅ​ Nou Camp កីឡាករ​វ័យ​៣១​ឆ្នាំ​​ធ្លាប់​ឈ្នះ​ពាន La Liga ​៣​ដង Champions League ម្ដង និង Copa del Rey ៤​ដង។​ យ៉ាងណាក្ដី​ ការ​មក​ដល់​របស់​ Arturo Vidal, Frenkie De Jong និង Arthur Melo ក្នុង​រយៈពេល​ក្រោយ​ៗ​នេះ​Rakitic ពិបាក​រក​កន្លែង​លេង​ណាស់៕