លោក Erling Haaland រកបានគ្រាប់បាល់ ឲ្យក្រុម Red Bull Salzburg ក្នុងលទ្ធផលស្មើគ្នា ១ទល់និង១ ជាមួយក្រុម Napoli និងបានរារាំងក្រុមជើងខ្លាំង Napoli មិនអាចក្លាយជាក្រុមដំបូងដែលអាចឡើងទៅវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ពូល E នោះបានទេ។

កីឡាករន័រវេសអាយុ ១៩ឆ្នាំបានក្លាយជាកីឡាករទី៤ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលរកគ្រាប់បាល់គ្រាប់បាល់ច្រើនជាង ៤គ្រាប់សម្រាប់ ៤ប្រកួតដំបូងរបស់គាត់សម្រាប់ក្លឹបអូទ្រីស។ Haaland បានជួយអោយ Red Bull Salzburg នាំមុខមុន ១១នាទីមុនពេលខ្សែប្រយុទ្ធម៊ិកស៊ីកូ Hirving Lozano របស់ Napoli រកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៤៣មុនបញ្ចប់ការប្រកួតតង់ទី១។

យ៉ាងណាមិញលទ្ធផលនេះបាននាំអោយក្រុមម្ចាស់ផ្ទះ Napoli របស់គ្រូបង្វឹកលោក Carlo Anclloti ធ្លាក់មកឈរនៅលេខ២ ក្នុងពូលដែលមានគម្លាត១ពិន្ទុនាំមុខក្រុម Liverpool បន្ទាប់ពីផ្តួលក្រុម Genk របស់បែលហ្ស៊ិកនៅកីឡាដ្ឋាន Anfield ក្នុងលទ្ធផល២:១ ។

ប្រភព៖ BBC