កីឡាករអន្តរជាតិម៉ារ៉ុកដើមកំណើតអេស្បាញ Achraf Hakimi រកបានគ្រាប់បាល់ពីរគ្រាប់ក្នុងតង់ទី២ ដើម្បី វាយបកផ្តួលជើងខ្លាំងអ៊ីតាលី Inter Milan ក្នុងការប្រកួតដ៏រំភើបមួយនៅកីឡាដ្ឋាន Westfalenstadion បន្ទាប់ ពី Julian Brandt រកបានគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។
Inter Milan មានឪកាសរកបានគ្រាប់បាល់នាំមុខម្ចាស់ផ្ទះ ២គ្រាប់ នៅតង់ទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Lautaro Martinez នៅនាទីទី៥ និង Matias Vecino នៅនាទីទី៤០ នាំអោយក្រុមលោក Antonio Conte នាំមុខ ២-០ នៅតង់ទី១។ Dortmund បានឡើងមកឈរនៅលេខរៀងទី២ ក្នុងពូល F ខណៈ Barcelona បន្តឈរនៅលេខរៀងទី១ ក្រោយស្មើជាមួយក្រុម Slavia Prague។
ក្រុម Inter Milan បានចាញ់ការប្រកួតក្រៅទឹកដីជាលើកទី៤ ជាប់គ្នានៅក្របខណ្ឌ Champion League ស្របពេល Dortmund និងត្រូវធ្វើដំណើរទៅជួបក្រុមកំពូលតារាង Barcelona នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ២០១៩ រីឯ Inter Milan ធ្វើដំណើរជួបក្រុមបាតតារាង Slavia នៅថ្ងៃតែមួយដូចគ្នា។
វីដេអូ: